មណ្ឌលគិរី: មានករណីចាប់ខ្លួនចំនួន៣នាក់រួមមាន៖
១-លោក វឹង វន ២-លោក ទុំ វុត្ថា ៣-លោក ប៊ុត រ៉ា
មានទីលំនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីម៉ាខេត្តមណ្ឌលគីរី បន្ទាប់ពីមានករណីស្លាប់មេការជីករ៉ែមាសឲ្យថៅកែឈ្មោះម៉េង លាន និងកម្មករម្នាក់ទៀតរងរបួសត្រូវបានគេបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យ។មេការជីករណ្ដៅដែលស្លាប់ឈ្មោះ សុ ខុម ត្រូវបានភរិយាជនសង្ស័យដែលបានចាប់ខ្លួនទាំង៣នាក់ធ្វើការអះអាងថាបានស្លាប់នៅក្នុងរណ្ដៅថៅកែម៉េង លានរួចនាំគ្នាអូសសាកសពយកមកដាក់នៅរណ្ដៅពួកគាត់នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដែលរណ្ដៅពួកគាត់ឈប់ធ្វើតាំងពីខែ១២ ឆ្នាំ២០២៥ មកម្លេះ បន្ទាប់ពីមានការហាមឃាត់ពីមន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគីរី ដោយបានបិតមាត់រណ្ដៅទុកចោល។
ផ្អែកតាមការបញ្ជាក់ភរិយាជនសង្ស័យទាំង៣នាក់រួមទាំងបងប្រុសថៅកែ ម៉េង លាន ដែលមានមេការឈ្មោះ សុ ខុម បានស្លាប់ក៏បានទូរស័ព្ទឆ្លងឆ្លើយជាមួយភរិយាជនសង្ស័យដែលត្រូវចាប់ខ្លួនគឺសុទ្ធសឹងតែបានបញ្ជាក់ថាការចាប់ខ្លួនអ្នកទាំង3ដែលបានឈប់បន្តជីករុករករ៉ែតាំងពីខែ១២ ឆ្នាំ២០២៥មានរយៈពេល៦ខែហើយគឺមិនត្រឹមត្រូវទេ។
ចំណែកសាច់ញាតិគ្រួសារសពដែលធ្លាប់ទៅជីករ៉ែមាសនិងទៅទទួលយកសាកសពចេញពីរណ្ដៅសុទ្ធតែបានធ្វើការអះអាងថាករណីស្លាប់លោក សុ ខុម នៅក្នុងរណ្ដៅគឺឈ្មោះ សុ ខុម ពិតជាធ្វើមេការជីករ៉ែមាសឲ្យថៅកែ ម៉េង លាន ពិតប្រាកដមែន។ប៉ុន្តែករណីនេះត្រូវបានគេហាមឃាត់ភរិយាសពមិនឲ្យនិយាយអ្វីទាំងអស់ដោយចាំតែទទួលលុយពីគេ1500$និង ជួយលុយធ្វើបុណ្យសពថែមទៀតផង ដោយគ្រាន់តែនៅឲ្យស្ងៀមកុំនិយាយអ្វីទាំងអស់។ចំណែកគ្រួសារជនសង្ស័យក៏បាននាំទៅចង្អុលបង្ហាញរណ្ដៅដីជីករ៉ែមាសរបស់ថៅកែម៉េង លាននៅពេលចុះជីកគឺបានយកកំណាត់ឈើមកគ្របមាត់រណ្ដៅដើម្បីបិទបាំងពីកម្លាំងជំនាញ។
ហើយនៅក្នុងបាតរណ្ដៅគឺគេជីកតាមរ៉ែរាប់រយម៉ែត្រឆ្លងចូលពីរណ្ដៅមួយទៅរណ្ដៅមួយទៀតបានទើបពួកគេអាចអូសសាកសពលោកសុខុមតាមបាតរណ្ដៅមកដាក់នៅរណ្ដៅពួកគាត់ទាំងបីនាក់ដែលឈប់ធ្វើតាមការហាមឃាត់ពីមន្ត្រីជំនាញតាំងពីខែ១២ ឆ្នាំ២០២៥មកម្លេះ។
មិនមែនជាការអះអាងរបស់គេហទំព័រ រស្មីនគរ ទេ សូមស្ដាប់ការបញ្ជាក់គ្រួសារជនសង្ស័យនិងសាក្សី រួមទាំងអ្នកពាក់ព័ន្ធដូចខាងក្រោម។


