ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានា ក្នងស្រុកពារាំង

ខេត្តព្រៃវែង: នៅព្រឹកថ្ងៃអាទិត្យ ទី២៨  ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត រួមជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានា នៅឃុំព្រៃស្នៀត ស្រុកពារាំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់÷ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន សមាជិកគណៈចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម ប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម អនុប្រធានយុវជនគណបក្សខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានការិយាល័យជំនាញជុំវិញស្រុក នាយក នាយករងសាលា យុវជនគណបក្សស្រុក និងសកម្មជនឃុំ ភូមិ ព្រមទាំងសមាជិក សមាជិកាបក្ស សរុបចំនួនប្រមាណ ១.១៥២រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *