ខេត្តពោធិ៍សាត់: ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង ចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញស្រុកវាលវែងយ៉ាងច្រើនកុះករ៕

