អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ការរៀបចំទីលានចាក់សំរាម នៅស្រុកពោធិ៍រៀង

ព្រៃវែង ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ការរៀបចំទីលានចាក់សំរាម ស្ថិតនៅក្នុងភូមិពពឺស ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

កិច្ចប្រជុំនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកនាយក រដ្ឋបាលសាលាខេត្ត អភិបាលស្រុកពោធិ៍រៀង ប្រធានមន្ទីរ វិស័យជំនាញពាក់ព័ន្ធ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ប្រធានការិយាល័យ មេឃុំ មេភូមិ និងប្រជាពលរដ្ឋអាស្រ័យផលលើដីរដ្ឋក្នុងឃុំពពឺស សរុបចំនួន ៣១រូបផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *