រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ជ្រាបថា៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា៖ ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *