ឯកឧត្តម សុខ លូ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន វណ្ណហុង លក់គ្រឿងអលង្ការ សម្រាប់ឧបត្ថម្ភគាំទ្រដល់កងកម្លាំងដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

(បាត់ដំបង) : ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ចំនួន៦០ កេស ពីក្រុមហ៊ុន វណ្ណហុង លក់គ្រឿងអលង្ការ ដែលបានចូលរួមឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្ត សម្រាប់ជូនដល់បងប្អូនពលករដែលវិញត្រឡប់មកពីប្រទេសថៃ និងឧបត្ថម្ភគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបានគិតគូរយកចិត្តទុក​ដាក់ឧបត្ថម្ភគាំទ្រនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ពកម្ពុជាពុំឱ្យមានការខ្វះខាតនោះឡើយ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា អំណោយរបស់សប្បុរសជននាពេលនេះគឺជាការជួយគាំទ្រដល់កងកម្លាំងជួរមុខក្រោមស្មារតីស្នេហាជាតិ និងការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយជួយសមរភូមិជួរមុខ។

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ចូលរួមទ្រទ្រង់ដល់បងប្អូនប្រជាពលករខ្មែរត្រឡប់ពីប្រទេសថៃ និងជួយគាំទ្រដល់កងកម្លាំងជួរមុខ ដែលជាការចូលរួមចំណែកជួយជាតិតាមរយៈសមរភូមិក្រោយ និងជាការលើកទឹកចិត្តដល់វីរៈកងទ័ព ជួរមុខរបស់ប្រទេសកម្ពុជាយើង។

( ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ )

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *