ឯកឧត្តម សួន សុម៉ាលីន អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិលក្រៅ និងសមិទ្ធផលនានា ក្នុងស្រុកសុីធរកណ្ដាល

ខេត្តព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត រួមជាមួយ​លក ឡុង ថាត អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអំពិលក្រៅ និងសមិទ្ធផលនានាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម ប្រធាន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សក្រុង ស្រុក លោក លោកស្រី មន្ត្រីគណបក្ស និងយុវជនបក្សស្រុក ប្រធាន អនុប្រធាន និងសមាជិកគណបក្សឃុំ ប្រធាន អនុប្រធាន និងសមាជិកគណបក្សភូមិ ប្រធានភូមិ អនុប្រធានភូមិ ជំនួយការភូមិ និងសមាជិក សមាជិកាបក្ស សរុបចំនួនប្រមាណ ៤៦៣រូប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *