អបសាទរ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងនាយករដ្ឋបាលសាលាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ សរុបប្រមាណ ២០០នាក់។

សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងខាងលើ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចំនួន ៣រូប ដូចខាងក្រោម៖

១-ត្រូវបានផ្ទេរភារកិច្ច លោក ចាន់ រ៉ាន់ ពីអភិបាលរងខេត្តព្រៃវែង ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ជំនួសលោក ហាន កុសល។

២-ត្រូវបានតែងតាំងលោក ឃន ប្រុស ពីនាយករដ្ឋបាលសាលាខេត្តកំពង់ចាម ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលខេត្តកំពង់ចាម។

៣-ត្រូវបានតែងតាំង លោក ជា សិលា ជានាយករដ្ឋបាលសាលាខេត្តកំពង់ចាម ជំនួសលោក ឃន ប្រុស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *