ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញចូលរួម ពិធីដង្ហែយាងព្រះបរមអដ្ឋិធាតុ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ តម្កល់គោរពបូជាក្នុងទី ព្រះបរមចេតិយ វត្តព្រៃពោន ស្រុកកំពង់ត្របែក

(ព្រៃវែង) :នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ពិធីដង្ហែយាងព្រះបរមអដ្ឋិធាតុព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” តម្កល់គោរពបូជាក្នុងទី ព្រះបរមចេតិយ វត្តព្រៃពោន ភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្ថិតក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *