សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបពលរដ្ឋប្រមាណជិត ៣០០០គ្រួសារ ក្រោយរងការឈ្លានពានពីយោធាថៃនៅព្រំដែន

ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាចែកជូនបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួនប្រមាណជិត ៣០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះផងដែរ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការសោកស្តាយ និងការយល់យោគចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យមានភាពប្រសើរឡើងវិញក្នុងគ្រាដ៏លំបាកនេះ។ ហើយបច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៣០០០ គ្រួសារ កំពុងទទួលបានការស្នាក់នៅ និងការគាំពារផ្នែកស្បៀងអាហារពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាមនេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ជាជម្រកបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចាកចេញពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន បន្ទាប់ពីមានការរំលោភបំពាន និងឈ្លានពានកាន់កាប់ដីធ្លីផ្ទះសម្បែងពីសំណាក់យោធាថៃ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *