ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ម៉ក់ ភាង ឪពុកបង្កើតលោកឧត្តមអគ្គារនុរក្សថ្នាក់លេខ២ ជួង វុទ្ធី

(កំពង់ចាម) :នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក ម៉ក់ ភាង ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃពុធ ៣រោច ខែជេស្ឋឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង ៧:៤០នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយជរាពាធ ស្ថិតនៅ គេហដ្ឋានភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយលោក ឧត្តមអគ្គារនុរក្សថ្នាក់លេខ២ ជួង វុទ្ធី ប្រធានពន្ធនាគារខេត្តក្រចេះ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកបង្កើត ជាទីគោរពស្រឡាញ់។

ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ម៉ក់ ភាង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *