អភិបាលខេត្តពោធិ៍សាត់ ដឹកនាំយុទ្ធនាការដាំកូនឈើក្ងោក «ចលនាដាំដើមឈើម៉ោង០៦:០០ព្រឹក» តាមបណ្តោយដងស្ទឹង ក្នុងស្រុកកណ្តៀង

ខេត្តពោធិ៍សាត់: ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុកកណ្តៀង កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន អាជ្ញាធរមូលដ្ឋាន កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនា ការដាំកូនឈើ (កូនក្ងោក) ក្នុងឆ្នាំ២០២៦ «ចលនាដាំដើមឈើម៉ោង០៦:០០ព្រឹក» នៅតាមបណ្តោយដងស្ទឹង ចាប់ពីចំណុចក្បាលហុង ត្រើយខាងលិច រហូតដល់ស្ពានអាកាសផ្លូវវៀងក្រុង ដែលស្ថិតក្នុងភូមិវាល និងភូមិពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ការដាំកូនឈើនេះ មិនត្រឹមតែជាការចូលរួមចំណែកថែរក្សាបរិស្ថាន និងបង្កើនគម្របបៃតងនៅក្នុងខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងចម្បងក្នុងការ «ដាំដុះឱ្យមានជីវិត» ធានាឱ្យបាននូវការលូតលាស់ និងការថែទាំកូនឈើទាំងនោះឱ្យបានគង់វង្ស ដើម្បីបង្កើនសោភណភាពដងផ្លូវ និងសម្រស់ធម្មជាតិក្នុងមូលដ្ឋាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *