ខេត្តត្បូងឃ្មុំ ៖ យោងតាមប្រភព:ពីសាព័ត៌មានបនល្បែងបក្សីកីឡាប្រែក្លាយជាប្រជាប្រិយភាពទាក់ទាញក្រុមអ្នកញៀនល្បែងផ្អើលឈូឆរ ទៅលេងចាក់ភ្នាល់ យ៉ាងសប្បាយរីករាយ ស្រែកហ៊ោរ កញ្ជ្រៀវ លាន់រំពង ពេញព្រៃចំការកៅស៊ូ ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់កើតក្តីព្រួយបារម្ភ ពីសុខសុវត្ថភាពក្នុងការរស់នៅប្រចាំថ្ងៃ ។
ប្រជាពលរដ្ឋត្រូវជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែង ទទូចស្នើរសុំដល់សារព័ត៌មាន ជួយប្តឹង រាយការណ៍បន្តទៅអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ជួយមានវិធានការ ចំណាត់ការណ៍ បញ្ឈប់សកម្មភាពល្បែងសុីសងខុសច្បាប់នៅចំការកៅស៊ូ ស្ថិតនៅក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា យោងតាមការអះអាងប្រពន្ធរបស់ក្រុមអ្នកញៀនពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាទីតាំងសង្វៀនជល់មាន់ លេងអាប៉ោង និង ល្បែងភ្នាល់កាត់កូនសត្វ យ៉ាងអាណាធិបតេយ្យ ដែលមានទំហំខ្នាតធំជាងកាស៊ីណូ ទីតាំងបនល្បែងនេះស្ថិតនៅចំនុចចំការកៅស៊ូ ក្នុងភូមិ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលជាទីតាំងភ្នាល់សុីសាច់ហុតឈាមយ៉ាងសាហាវ ភ្នាល់ចាក់លុយខ្ទង់លានរៀល ក្នុងការប្រកួតមាន់១គូ ភ្នាល់លុយខ្ទង់៣០លានទៅ៤០លានរៀល សម្រាប់ការចាក់ភ្នាល់អាប៉ោង ចាក់០១ក្របសុីម្តង០៥លានទៅ១០លានរៀល ចំណែកឯល្បែងភ្នាល់កាត់កូនសត្វវិញ ក្នុង០១ថ្ងៃសុីលុយខ្ទង់៦០ទៅ៧០លានរៀល ជាទីតាំងដែលមាន ចំនួនមនុស្សរាប់១០០នាក់ ជិះម៉ូតូឡានសម្រុកចូលទៅលេងយ៉ាងច្រើនកុះករ បន្តកន្ទុយគ្នាដូចហែលបុណ្យខ្មោច ផ្អើលអស់អ្នកស្រុកអ្នកភូមិ ធ្វើអោយពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង ពីសន្តិសុខ សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរាល់ពេលដែលក្រុមអ្នកដែលញៀនល្បែងស៊ីសងទាំងអស់នោះ ត្រឡប់មកផ្ទះវិញ ប្តីប្រពន្ធតែងតែឈ្លោះទាស់ទែងគ្នា មានក្រុមគ្រួសារខ្លះឈានដល់ការប្រើអំពើហឹង្សា វាយទាត់ធាក់ កាប់ចាក់គ្នា ក្រុមគ្រួសារខ្លះទៀត លក់ទ្រព្យសម្បត្តិដីធ្លីអស់ ជំពាក់បំណុលគេវ័ន ក រហូតឈានដល់ប្តឹងលែងលះគ្នា ដោយសារតែល្បែងសុីសងទាំងនោះ ។
ប្រភពបានបន្តទៀតថា បនល្បែងសុីសងមួយកន្លែងនេះតម្រូវអោយចល័តផ្លាស់ប្តូរទីតាំង ពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងមួយសប្តាហ៍ម្ដង តាមបទបញ្ជាមេខាងលើ ៖
សរុបទាំងអស់មាន៣ទីតាំង
១ / ចំនុច ចំការកៅស៊ូ អន្លង់ពោង ឃុំទន្លេបិទ
២ / ចំនុច ចំការស្វាយចន្ទីរ ស្ទឹងអង្កាញ់ ហៅ២៧ ៣ /ចំនុច ចំការកៅស៊ូ ត្រពាំងក្រព
ពលរដ្ឋដែលជាប្រពន្ធរបស់ក្រុមអ្នកញៀនល្បែង រួមនឹង ពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ។
សូមស្នើរសុំដល់ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយមានវិធានការ ចំណាត់ការណ៍ ទប់ស្កាត់ បញ្ឈប់សកម្មភាពទីតាំងល្បែងសុីសងខុសច្បាប់ខាងលើអោយបានទាន់ពេលវេលាផងទាន
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ជួយការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋភូមិឃុំទាំង 9ចំនុចផងទាន ៕ប្រភព:ពីសារព័ត៌មាន

