ព្រៃវែង ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំស្តីពី ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online Scams) ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែក ចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ អធិការនគរបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ មេធាវីប្រចាំរដ្ឋបាលខេត្ត នាយករដ្ឋបាលសាលាក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុង មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន ៤៨៦រូប៕

