បាត់ដំបង: កាលពីរសៀលថ្ងៃទី ២៥ខែ ឧសភា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
លោកឧត្ដមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំក្រុមការងារមន្រ្តីក្រោមឱវាទទៅសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានរបស់លោក អ៊ុក សុវត្ថិ មន្ត្រីចូលនិវត្តន៍ ដែលជាអតីតមន្ត្រីនគរបាលយុត្តិធម៌កំពុងសម្រាកព្យាបាលជំងឺ ។
ផ្តេីមការសំណេះសំណាលលោកស្នងការរងបានពាំនាំនូវការសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោស្នងការ
និងផ្តល់នូវការលើកទឹកចិត្ត ព្រមទាំងពាំនាំនូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានជូនពរលោក អ៊ុក សុវត្ថិ ឱ្យឆាប់បានសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ.៕

