រដ្ឋបាលខេត្តព្រៃវែង ទទួលអំណោយឧបត្ថម្ភពីសប្បុរសជននានា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីយកជូនដល់កងទ័ពជួរមុខ ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា

(ព្រៃវែង) : ឯកឧត្តម សួន សុ​ម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង​ នៅ​ថ្ងៃទី​០១  ខែសីហា  ឆ្នាំ២០២៥ សកម្មភាពក្រុមការងារ រដ្ឋបាលខេត្តព្រៃវែង ទទួលអំណោយឧបត្ថម្ភពីសប្បុរសជននានាជា ថវិកា គ្រឿងឧបភោគបរិភោគ ថ្មាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីយកជូនដល់កងទ័ពជួរមុខ ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជានៅបរិវេណខាងមុខសាលាខេត្តព្រៃវែង ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី។

សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *