ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដើម្បីជួយទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងខេត្តព្រៃវែង

ខេត្តព្រៃវែង: នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ សម្រាប់ខេត្តព្រៃវែង ដើម្បីកៀរគរថវិកាជួយទ្រទ្រង់ដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

​កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ​ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ​លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត ​លោក មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទប្រចាំខេត្ត ​លោក ប្រធានពន្ធនាគារខេត្ត
​លោក លោកស្រី ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត
​លោក នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត ​លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៣ ព្រមទាំងមន្ត្រីរាជការដែលពាក់ព័ន្ធជាច្រើនរូបទៀត។

​«យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាចលនាសប្បុរសធម៌ដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាដង្ហើមទារក និងកុមារនៅកម្ពុជា តាមរយៈការបរិច្ចាគថវិកាជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលកុមារដោយឥតគិតថ្លៃ។

​នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់គ្រប់រចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងកងកម្លាំងទាំងអស់ ត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការផ្សព្វផ្សាយ និងរៀបចំយុទ្ធនាការនេះឲ្យប្រព្រឹត្តទៅដោយរលូន ធានាបាននូវការចូលរួមយ៉ាងផុសផុលពីសំណាក់មន្ត្រីរាជការ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ដើម្បីនាំមកនូវស្នាមញញឹមដល់កុមារកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *