អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេក ឯកឧត្តម ឃន ប្រុស

ខេត្តព្រៃវែង: នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក ពា ស៊ាងហេង ត្រូវជាឪពុកក្មេករបស់ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃអង្គារ ៣កើត ខែជេស្ឋឆ្នាំមមីអដ្ឋស័ក ព.ព.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៥:៣៣នាទី ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិខ្សោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមចូលរួមរំលែកទុក្ខ ដោយក្តីសោកសង្រេង និងអាឡោះអាល័យ ជាមួយ ឯកឧត្តម ឃន ប្រុស និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកឪពុកក្មេក ជាទីគោរពស្រឡាញ់។

ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ សូមឧទ្ទិសបួងសួងសដល់ដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ពា ស៊ាងហេង សូមបានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *