ខេត្តព្រៃវែង: នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិវត្តជន អតីតយុទ្ធជន ខេត្តព្រៃវែង ចំនួន ៤៩០នាក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកា ដល់និវត្តជន និងអតីតយុទ្ធជន ទាំង ៤៩០នាក់ ដោយម្នាក់ៗទទួលបាន ចំនួន ១០០.០០០(ដប់ម៉ឺន)រៀល៕


