សម្តេចតេជោ ហ៊ុន សែន ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ខ្លួននៅក្រោយបទឈប់បាញ់៨ម៉ោង ដែលទើបបញ្ជូនមកកម្ពុជាឆាប់ជាសះស្បើយ

(ភ្នំពេញ) : សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃ ចាប់ខ្លួននៅក្រោយបទឈប់បាញ់៨ម៉ោង ដែលទើបបញ្ជូនមកកម្ពុជាឆាប់ជាសះស្បើយ។

សំណេររបស់សម្តេចតេជោ​ហ៊ុន សែន នៅលើបណ្តាញសង្គមផ្លុវការមានខ្លឹមសារដូចខាងក្រោម៖
មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី 49 ភាគរយ (49%) មកនៅត្រឹម 19 ភាគរយ(19%)។

មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី ដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃ ចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។
ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បេីយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *