ខេត្តព្រៃវែង: នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងជាសមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្ត និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្តល់ជូនស្ត្រីត្រៀមសម្រាល និងស្ត្រីមានកូនតូច ជូនដល់ស្ត្រីមានកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត មានទីលំនៅនៅស្រុកពាមរក៍ បាភ្នំ និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និងឯកឧត្តម សួន សុម៉ាលីន ជាប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ទោះបីជាមានការលំបាកច្រើនយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលបានខិតខំជម្នះគ្រប់ឧបសគ្គស្វែងរកវ៉ាក់សាំងបង្ការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានា ដែលជាមូលហេតុ នៃមរណភាព និងពិការភាព ក្នុងវិស័យសុខភាពមាតា ទារក និងកុមារ ទទួលផលប៉ះពាល់យ៉ាងខ្លាំងព្រោះថា អត្រាបុរស-ស្រ្តីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ដែលចាំបាច់ត្រូវទៅទទួលសេវាពិនិត្យផ្ទៃពោះ ថែទាំផ្ទៃពោះ និងក្រោយសម្រាល។
សម្ភារៈផ្តល់ជូនរួមមាន៖ ឃីត ១កញ្ជប់ ភេសជ្ជៈ ២យួរ នុំដានីសា ១ប្រអប់ និងថវិកាមួយចំនួន។

