អភិបាលខេត្តព្រៃវែង អញ្ជើញដឹកនាំចូលរួមកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម តាមរយៈប្រព័ន្ធ (Zoom)

(ព្រៃវែង) :នាព្រឹកថ្ងៃទី៣០  ខែសីហា ឆ្នាំ២០២៥ នេះ យោងតាមអនុសាសន៍ណែនាំ ដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយក្នុងការដឹកជញ្ជូនកសិផលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម តាមរយៈប្រព័ន្ធ (Zoom)ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត អភិបាលស្រុកពាក់ព័ន្ធ នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិទាំង៦។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *