ខេត្តសៀមរាប: កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកពួក លោក សុខ ថុល អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារប្រជុំដោះស្រាយវិវាទលើកម្មសិទ្ធិអចលនៈវត្ថុ តាមរយៈក្រៅប្រព័ន្ធតុលាការស្ថិតនៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដោយមានចូលរួមពីលោកមេធាវី ជីរ សង្វាត មេធាវីប្រចាំរដ្ឋបាលខេត្ត តំណាងរដ្ឋបាលស្រុកពួក លោក អនុប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍ និងសំណង់ សាលាខេត្ត អាជ្ញាធរភូមិ ឃុំ និងមន្ត្រីពាក់ព័ន្ធ។
ក្រោយពីបានពិនិត្យ និងពិភាក្សាសម្របសម្រួលក្នុងអង្គប្រជុំរួចមក ភាគីទាំងពីរ បានព្រមព្រៀងសះជាដោយស្ម័គ្រចិត្ត និងឥតកែប្រែ ដោយយល់ព្រមបញ្ចប់វិវាទទាក់ទងនឹងការទាមទារសិទ្ធិលើកម្មសិទ្ធិអចលនៈវត្ថុ ដែលស្ថិតនៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

