ខេត្តព្រៃវែង៖ ដើម្បីលើកកម្ពស់ជីវភាពកសិករ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក «ទីផ្សារផលិតផលខ្មែរខេត្តព្រៃវែង» កំពុងដំណើរការដាក់លក់នូវមុខទំនិញ និងកសិផលចម្រុះ ដែលជាស្នាដៃផលិតផ្ទាល់ដោយកសិករ និងសិប្បករនៅក្នុងខេត្តព្រៃវែង។
ទីផ្សារនេះ មិនត្រឹមតែជាកន្លែងដោះដូរទំនិញប៉ុណ្ណោះទេ ប៉ុន្តែគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវផលិតផលដែលមាន ប្រភពច្បាស់លាស់ និងធានាបាននូវសុវត្ថិភាពខ្ពស់ ជូនដល់អ្នកប្រើប្រាស់។ ទំនិញដែលដាក់លក់ រួមមាន៖ បន្លែ ផ្លែឈើ ដែលដាំដុះតាមលក្ខណៈបច្ចេកទេស និងធម្មជាតិ។ វត្ថុអនុស្សាវរីយ៍ និងសម្ភារប្រើប្រាស់ដែលច្នៃប្រឌិតដោយដៃកូនខ្មែរ។ ផលិតផលសម្រេចផ្សេងៗដែលមានស្តង់ដារអនាម័យ។
មាននៃការដាក់លក់ រៀងរាល់ថ្ងៃ ព្រហស្បតិ៍ និងថ្ងៃ សុក្រ ។ នៅបរិវេណខាងមុខ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង។
សូមបងប្អូន និងសាធារណជនទាំងអស់ មេត្តាជួយគាំទ្រទិញផលិតផលខ្មែរឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកជួយដល់សេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ស្នាមញញឹមដល់កសិករយើង និងដើម្បីសុខភាពគ្រួសារលោកអ្នក។
“ខ្មែរជួយខ្មែរ ប្រើប្រាស់ផលិតផលខ្មែរ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា!”

