អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការចុះត្រួតពិនិត្យតាមខ្នងផ្ទះ និងអគារសង្ស័យ ដើម្បីបង្ការ និងបង្ក្រាបបទល្មើស Online Scam

ខេត្តត្បូងឃ្មុំ:  ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកម្លាំងចម្រុះនៃរដ្ឋបាលខេត្ត បើកប្រតិបត្តិការចុះត្រួតពិនិត្យតាមខ្នងផ្ទះ និងអគារសង្ស័យ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

កម្លាំងចម្រុះរួមមាន កម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនាយកដ្ឋាន ព្រហ្មទណ្ឌ ព្រមទាំងតំណាង អយ្យការ អមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យ តាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

ជាលទ្ធផល បានរកឃើញ ៖ ចំនួន ១ ទីតាំង ដែលពាក់ព័ន្ធ លួចលាក់ ប្រព្រឹត្តបទល្មើស បច្ចេកវិទ្យា (Online Scame) និង ២ទីតាំងទៀត ជនបរទេសរស់នៅប្រមូលផ្ដុំ។

បច្ចុប្បន្ន៖ សមត្ថកិច្ចកំពុងបន្តនីតិវិធី កំណត់មុខសញ្ញាអ្នក ដែលពាក់ព័ន្ធ បទល្មើស បច្ចេកវិទ្យា (Online Scams) អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំង លួចលាក់ ប្រព្រឹត្ត បទល្មើស បច្ចេកវិទ្យា (Online Scame) បន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *