មនុស្ស០៧នាក់រួមគ្នាប្រព្រឹត្តិគ្រឿង​ញៀនត្រូវសមត្ថកិច្ចបង្រ្កាបអនុវត្តតាមច្បាប់នៅក្រុងបាត់ដំបង!

ខេត្តបាត់ដំបង: នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០​២៦ វេលាម៉ោង ១៤:​០០នាទី នៅចំណុចភូមិកម្មករ សង្កាត់​ស្វាយប៉ោ ក្រុងបាត់​ដំ​បងខេត្តបាត់ដំបងស្របតាមអនុសា​ស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរ​បាលជាតិ និង​យោបល់ដឹកនាំរបស់លោ​ក​ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ ចាន់ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង លោ​កវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ ដោយមាន​លោ​ក​វរ​សេនីយ៍ទោ​ ប៉ាន​ ចាន់​រិទ្ធ​ នាយការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការ បង្ក្រាបបានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧​នាក់ភេទប្រុសដែលកំពុងប្រព្រឹត្តិគ្រឿង​ញៀន ។
*វត្ថុតាងដកហូតបានរួមមាន៖
-ទូរស័ព្ទដៃចំនួន ០៦គ្រឿង (ចាស់) ,ក-ាំបិ-តចំនួន ០១ដើម
-កាបូបដាកប្រាក់ចំនួន ២, កាបូបស្ពាយពណ៌ខ្មៅចំនួន ០១
-សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

ជនល្មើសនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុ លាការ អនុវត្តតាមច្បាប់៕ដោយព្រំ: ហន!

Processed with Rookie Cam

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *