ខេត្តព្រៃវែង: នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពីឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមអនុប្រធាន ឯកឧត្តមអនុប្រធាន ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តសាខា និងគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ សរុបអ្នកចូលរួមចំនួន ២៩នាក់ ស្រី ៥នាក់។
ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តនិងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖
១- មតិសំណេះសំណាល និងបើកដំណើរការកិច្ចប្រជុំ
២-រាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងារ និងហិរញ្ញវត្ថុសាខាប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
៣-ការងារត្រៀមបង្ការគ្រោះមហន្តរាយ
៤- ពិភាក្សាឆ្លងការរៀបចំទិវា ៨ ឧសភា ឆ្នាំ២០២៦
៥- បញ្ហាផ្សេងៗ
៦- មតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ
ជាកិច្ចបញ្ចប់ ឯកឧត្ដមប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ សូមអនុវត្តតាមខ្លឹមសារនៃកិច្ចប្រជុំ និងជូនពរដល់សមាជិកនៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ សូមទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

