ខេត្តព្រៃវែង: ទូលព្រះបង្គំ សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត កងកម្លាំង ប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ធក្នុងខេត្តព្រៃវែង 🙏សូមព្រះបរមរាជជាអនុញ្ញាតលំឱកាយក្រាបអភិវន្ទសម្ដែងនូវគារវកិច្ច និងលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះតេនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមជួយប្រោះព្រំនូវសព្ឌសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទទួលបានជោគជ័យក្នុងការយាងទទួលការវ:កាត់ព្យាបាលព្រះរោគ នៅសាធារណរដ្ធប្រជាមានិតចិន។
ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជ សុខភាពល្អ បរិបូរណ៍ព្រះកាយពលមាំមួនព្រះបញ្ញាញាភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តព្រះរាជកិច្ចដ៍ឧត្តុង្គឧត្តមក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ដ្រ ជាពិសេសបន្តគង់ប្រថាប់ជាព្រះនិមិត្តរូបដ៍ពិសិដ្ធនៃ ឯករាជ្យ ឯកភាពជាតិ កិត្យានុភាពអធិតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគង់ជាម្លប់ដ៍សុខដុមសម្រាប់ប្រជារាស្ដ្រខ្មែរតរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។
សារលិខិតថ្វាយព្រះពរ🙏🙏

