ខេត្តបាត់ដំបង: នៅថ្ងៃទី១៩ខែ មេសា ឆ្នាំ ២០២៦ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង, លោក អនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំ កម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល ជាមួយកម្លាំងប្រជាការពារ បន្តចុះជួយរៀបចំជួសជុលឡេីងវិញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ក្នុងស្រុកគាស់ក្រឡកាលពីថ្ងៃទី ១៧ខែ មេសា ឆ្នាំ២០២៦ប្រមាណជាង៣០ខ្នងផ្ទះក្នុងស្រុកគាស់ក្រឡ៕

