(ព្រៃវែង) : នៅព្រឹក ថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោក ជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្ទាំងគំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំ នៅរោងតម្កល់ទូក ង “កម្ពោជិកបុត្តាខេមរាតរី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រួមជាមួយប្រតិភូអម ឯកឧត្តម ប្រធាន ស.ស.យ.ក ខេត្ត និងលោកជំទាវ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោកប្រធានអង្គភាពពន្ធនាគារខេត្ត តំណាងឯកឧត្តមប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែកចំណុះសាលាខេត្ត សភាពាណិជ្ជកម្មខេត្ត សាខាគយ និងរដ្ឋាករខេត្ត សាខា ក.ប.ប ខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សប្បុរសជន សិល្បៈករ សិល្បៈការិនី និងជាងគំនូរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយប្ញទ្ធិ ក្រុមការងារអភិវឌ្ឍន៍យុវជន និងប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបចំនួនប្រមាណ ១.៨៣២រូប។
នាឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍លើកឡើងថា តាមរយៈស្នាដៃសិល្បៈគំនូរទាំងនេះ នឹងជួយបំផុសស្មារតីប្រជាពលរដ្ឋនៅខេត្តព្រៃវែង ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានអញ្ជើញមកទស្សនាសិល្បៈគំនូរទាំង០៤ផ្ទាំងនេះ បានឃើញ និងចងចាំនូវទង្វើឈ្លានពានរបស់កងកម្លាំងយោធានៃប្រទេសថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ព្រំដែនកម្ពុជា-ថៃ។

