គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទទួលអំណរទេវតាឆ្នាំថ្មី

(កំពង់ចាម) រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ទទួលអំណរទេវតាឆ្នាំថ្មី និងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានប្រចាំការ, ឯកឧត្តម អនុប្រធានទាំងពីររូប, ឯកឧត្តម លោកជំទាវ ក្នុងជួរគណៈអចិន្ត្រៃយ៍បក្សខេត្ត, សមាជិកគណៈកម្មាធិការបក្សខេត្ត ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកា បានប្រសិទ្ធពរជ័យ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក សូមជួយប្រោះព្រំ សព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់មន្ត្រីគណបក្សទាំងអស់នៅមន្ទីរគណបក្សប្រជាជនខេត្តកំពង់ចាម ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ប្រាជ្ញាវាងវៃ សុខភាពល្អបរិបូណ៌ កំលាំងពលំមាំមួន និងសូមឱ្យសម្រេចបានជោគជ័យគ្រប់បំណងប្រាថ្នា ពិសេសសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *