អភិបាលខេត្តព្រៃវែង ទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តព្រៃវែង:  នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រៃវែង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូជាន់ខ្ពស់ខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តព្រៃវែង ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។

​ឯកឧត្ដម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូខេត្តតៃនិញ ដែលតែងតែផ្តល់តម្លៃ និងរក្សានូវប្រពៃណីនៃការសួរសុខទុក្ខគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យប្រពៃណីជាតិ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីចំណងមិត្តភាពរឹងមាំ “ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសឆ្លងដែននានា ដើម្បីផលប្រយោជន៍ប្រជាជននៃខេត្តទាំងពីរ។

ក្នុងនោះ ប្រធានប្រតិភូខេត្តតៃនិញ បាននាំនូវមនោសញ្ចេតនាសាមគ្គីភាព និងពាក្យជួនពរជ័យយ៉ាងស្មោះស្ម័គ្រពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តតៃនិញ ជូនចំពោះថ្នាក់ដឹកនាំខេត្តព្រៃវែង។ លោកបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ខេត្តព្រៃវែង ជាពិសេសកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងខេត្តទាំងពីរ ដែលមានព្រំប្រទល់ជាប់គ្នា។ ​

ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៍ និងជូនពរគ្នាទៅវិញទៅមកឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *