រដ្ឋបាលខេត្តសៀមរាប ទទួលថវិកាពីអភិបាលខេត្តស្វាយរៀង ដើម្បីជួយដល់បងប្អូនជនភៀសសឹក និងគ្រួសារយោធិន!

ខេត្តសៀមរាប: ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលថវិកាចំនួន ៤០លានរៀលពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់បងប្អូនជនភៀសសឹក និងគ្រួសារយោធិនដែលកំពុងដាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណយ៉ាងជាជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ ដែលបានចូលរួមឧបត្ថម្ភគាំទ្រតាមរយៈរដ្ឋបាលខេត្តជួយដល់បងប្អូនភៀសសឹកក៏ដូចជាគ្រួសារយោធិនដែលកំពុងដាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលនេះ។ នេះជាការរួមចំណែកមួយក្នុងការជួយបងប្អូនដែលកំពុងជួបការលំបាកពីសង្គ្រាមនៅព្រំដែនកម្ពុជាថៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *