អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន

(កំពង់ចាម) ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដឹកនាំដោយ ព្រះសោមវេទីបណ្ឌិត​ អុឹម​ សុភក្ដិ​ ព្រះសាកលវិទ្យាធិការ​ នៃ​ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន

ដេីម្បីរាយការណ៍ជូនអំពីវឌ្ឍនភាពរបស់ពទ្ធិកសាកលវិទ្យាល័យ​ និងជយន្តោជូនពរជ័យ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈគ្រប់គ្រង​ ព្រះមន្រ្តីសង្ឃ​ មន្រ្តីរាជការ​ បុគ្គលិកសិក្សាទាំងអស់ នៃពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ដែលបានលះបង់យ៉ាងធំធេង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យអប់រំ សិក្សាធិការ ជាពិសេសការផ្តល់ជូននូវអាហាររូបករណ៍១០០% ជូនដល់សាមណនិស្សិត-និស្សិតមកពីគ្រប់ទិសទី លើគ្រប់ជំនាញផងដែរ។

គណៈគ្រប់គ្រង​ ព្រះមន្រ្តីសង្ឃ​ មន្រ្តីរាជការ​ បុគ្គលិកសិក្សា​ សមណនិស្សិត​ និស្សិតទាំងអស់​ សូមចម្រេីនពរ​ គោរពជូនពរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្ត សូមមានសុខភាពល្អ​ ជន្មាយុយឺនយូរ​ សូមឲ្យបានជោគជ័យគ្រប់ភារកិច្ច​ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។

រសៀលថ្ងៃចន្ទ ១២កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *