ចាំមើលជនបង្កហេតុបានទេ!​ សមត្ថកិច្ចខេត្តបាត់ដំបង តោះហៅម្ចាស់រថយន្ត ដែលបុកមនុស្សមួយគ្រួសារស្លាប់ ឲ្យចូលបំភ្លឺនៅថ្ងៃទី​១ មេសារ ខាងមុខនេះ!

ខេត្តបាត់ដំបង: យោងតាមព័ត៌មានរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះស៊ីវ ជ័យសិដ្ឋភេទប្រុ​ស ឆ្នាំកំណើត ០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.​61​68 ដែលរថយន្តនេះបានបង្កគ្រោះថ្នា​ក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែ មី​នា ឆ្នាំ២០២៦វេលាម៉ោង២២​និង​៤០​នា​ទីនៅចំណុចផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ​កកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេ​ត្តបាត់ដំ​បង បណ្តាលឱ្យស្ល-ាប់ជន​រង​គ្រោះចំនួន០៥នាក់ប្រុសចំនួន០២នាក់​ស្រ្តីចំនួន០៣នាក់​ ។

ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុស​ត្រូវចូលខ្លួនមកធ្វេីការបំភ្លឺពីករណីនេះនៅថ្ងៃទី០១​ខែ​មេសា​ឆ្នាំ២០២៦​វេលាម៉ោ​ង​១០និង០០នាទីនៅការិយាល័យនរបា​លចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំ​ណត់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *