អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ ៤ករណី នៅក្នុងស្រុកស្រីសន្ធរ

(កំពង់ចាម) :ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ ៤ករណី នៅក្នុងស្រុកស្រីសន្ធរ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកនាយករងរដ្ឋបាល លោកអភិបាលរងស្រុកស្រីសន្ធរ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ មន្ត្រីសាលាខេត្ត និងមេឃុំផ្ទះកណ្តាល មេឃុំបារាយណ៍ មេឃុំប្រាំយ៉ាម មេឃុំព្រែកពោធិ៍ និងមេភូមិពាក់ព័ន្ធផងដែរ។

អភិបាលរងខេត្ត បានឲ្យដឹងថា ករណី ចំនួន៤ នោះរួមមាន៖ ១.ពិនិត្យវឌ្ឍនភាពការងារស្តីពីការស្រាវជ្រាវអត្តសញ្ញាណកម្មដី និងអត្តសញ្ញាណ កម្មពលរដ្ឋ ដែលបានស្នើសុំដីនៅឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។២.ករណីទំនាស់ដីធ្លីរបស់លោក អ៊ុន ថុល នៅឃុំប្រាយ៉ាម។
៣.ករណីស្នើសុំចុះបញ្ជីដីធ្លីរបស់លោក ជាម តូរ៉ុង ឃុំប្រាំយ៉ាម។ ៤.ករណីស្នើសុំចុះបញ្ជីដីធ្លីរបស់លោក ហ៊ុល វ័ង្ស អតីតអភិបាលស្រុកស្រីសន្ធរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *