ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងឯកឧត្ដម ផឹង ចិន្ដារ៉េត សមាជិកក្រុមប្រឹក្សាខេត្ត ចូលជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា អំពីដំណើរការអភិវឌ្ឍកម្មវិធីថែទាំកុមារដោយគ្រួសារធម៌ ជាមួយមណ្ឌលថែទាំរដ្ឋខេត្តសៀមរាប និងផែនការចុះប៉ាន់ប្រមាណកុមារនៅក្នុងមណ្ឌលថែទាំកុមារកំព្រានៅក្នុងខេត្តសៀមរាប រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ care for children ដែលមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច ក្រុមការងាររបស់ក្រសួង ក្រុមការងារខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប។
កិច្ចប្រជុំពិភាក្សា អំពីដំណើរការអភិវឌ្ឍកម្មវិធីថែទាំកុមារ ដោយគ្រួសារធម៌ ជាមួយមណ្ឌលថែទាំរដ្ឋខេត្តសៀមរាបនេះដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង មន្ទីរ ស.អ.យ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមណ្ឌលថែទាំកុមារខេត្តសៀមរាប លេីការអនុវត្តគម្រោងអភិវឌ្ឍកម្មវិធីថែទាំកុមារដោយគ្រួសារធម៌នៅខេត្តសៀមរាប។ ជាមួយគ្នានេះ ប្រតិភូ ក៏បានចុះទស្សនកិច្ចសួរសុខទុក្ខគ្រួសារធម៌ដែលកំពុងមើលថែកុមារចំនួន៣គ្រួសារ នៅភូមិជ្រលង ឃុំខ្នាតស្រុកពួក ខេត្តសៀមរាប។

