(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ មន្រ្តី និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចតាមជំនាញរៀងៗខ្លួន រហូតសម្រេចបានលទ្ធផលល្អប្រសើរស្របតាមផែនការដែលបានដាក់ចេញ។
ទន្ទឹមនឹងការលើកទឹកចិត្ត លោកប្រធានមន្ទីរបានផ្ដាំផ្ញើ និងដាក់ចេញនូវទិសដៅសំខាន់ៗចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារដូចខាងក្រោម៖
១. ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៖ មន្ត្រីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានក្លែងក្លាយ (Fake News) ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ នៅទូទាំងខេត្តព្រៃវែងក្នុងករណីមានព័ត៌មានមិនពិត ព័ត៌មាន បំភ្លៃ បំភ្លើសខុសពីការពិត មន្ត្រីទាំងអស់ត្រូវសហការណ៍ជាមូយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ពន្ធ័ ធ្វើការបកស្រាយដោយប្រើប្រាស់ព័ត៌មានពិតដើម្បីផ្សព្វផ្សាយបន្សាប និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យមានការយល់ច្រឡំពីមហាជនក្នុងសង្គម។
២. សាមគ្គីភាពផ្ទៃក្នុងក្នុងការិយាល័យនិមួយគឺជាកត្តាសំខាន់បំផុតមិនអាចខ្វះបាន មន្ត្រីគ្រប់រូបត្រូវមានកិច្ចសហការគ្នាជិតស្និទ្ធ ដើម្បីធានាឱ្យដំណើរការការងារនៅក្នុងអង្គភាពមានភាពរលូន និងមានសម្រេចបាននូវប្រសិទ្ធភាពខ្ពស់តាមផែនការក្រសួងព័ត៌មានបានដក់ចុះនិងថ្នាក់ខេត្ត
៣_ការិយាល័យជំញនិមួយៗបន្តចុះផលិតបទយការណ៍ពាក់ពន្ធ៏វិស័យទេសចរណ៍ កសិកម្ម វិស័យវាយនវន្ត ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព
៤_ផ្សព្វផ្សាយការអភិវឌ្ឃន៍ហេដ្ឋារចនាសម្ពន្ធ័នានានៅតាមក្រុង ស្រុក ឃុំសង្កាត់ ស្តីពីការរីចម្រើននៅតាមមូលដ្ឋាន នៅតាមទូរទស្សន៍ជាតិ ឯកជន តាមផេករបស់មន្ទីរ social Media និងតាមវេបសាយ អោយបានទូលំទូលាយ៕

