ខេត្តព្រៃវែង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំដំណើរការបិទសវនកម្មផ្ទៃក្នុង លើការងារគ្រប់គ្រងហិរញ្ញវត្ថុរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ ដំណាច់ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី ធួក អនុគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារសវនកម្មផ្ទៃក្នុង តំណាងឯកឧត្តម សួន សុមាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលមានការអញ្ជើញការចូលរួមពីសមាជិកក្រុមការងារសរនកម្មផ្ទៃក្នុង លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត និងមន្ត្រីក្រុមប្រតិបត្តសាខា សរុបអ្នកចូលរួមចំនួន ៧រូប ស្រី ៣រូប នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ី ធួក អនុគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារសវនកម្មផ្ទៃក្នុង បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខជូន សមាជិក សមាជិកា នៃកិច្ចប្រជុំ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខា។
ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារសវនកម្មផ្ទៃក្នុង ក៏បានបិទដំណើរការសវនកម្មចាប់ពីថ្ងៃនេះតទៅ។
របៀបវារៈនៃកិច្ចប្រជុំមានចំនួន ៤ចំណុច៖
១- មតិសំណេះសំណាល និងបើកដំណើរការសវនកម្ម
២- ពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើដំណើរការ នៃប្រតិបត្តិការហិរញ្ញវត្ថុ
៣- មតិចូលរួមសមាជិក សមាជិកា
៤- មតិបូកសរុបលទ្ធផលសវនកម្ម៕

