ខេត្តព្រៃវែង: នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា” ជូនមន្រ្តីគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សជុំវិញអង្គភាពស្រុក ដែលរៀបចំដោយយុវជនគណបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកពាមជរ ខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី: ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានយុវជនគណបក្សខេត្ត គ្រូឧទ្ទេស និងគ្រូជំនួយ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកាបក្សសរុបចំនួន ២២០នាក់ ស្រី ៤៤នាក់។

