គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសបានដំណេីរការកិច្ចប្រជុំ​ដេីម្បីពិនិត្យ​ ពិភាក្សាលេីរបៀបវារៈចំនួន៣​

ខេត្តសៀមរាប: នាថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ នៅសាលប្រជុំធំសាលាខត្ត​ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ (គ.ស.ប)បានដំណេីរការកិច្ចប្រជុំ​ក្រោមការដឹកនាំលោក​ សុខ​ ថុល​ អភិបាលរងខេត្ត​ និងជាអនុប្រធាន​ គ.ស.ប​ តំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងជាប្រធាន​ គ​.ស.ប​ ដោយមានការចូលរួមពីឯកឧត្តម​ លោក​ លោកស្រី​ សមាជិក​ សមាជិកា​ គ.ស.ប​ ដេីម្បីពិនិត្យ​ ពិភាក្សាលេីរបៀបវារៈចំនួន៣​ រួមមាន :

ក-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ ។
ខ- ពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើបញ្ហាប្រឈមការស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល ក្រុង-ស្រុក ឃុំ សង្កាត់ ក្នុងខេត្តសៀមរាប និងបញ្ហាព្រំប្រទល់ជាមួយនឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ។
គ- ពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ជីសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីអនុម័តលើរបៀបវារៈខាងលើរួច អង្គប្រជុំបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសទៅលើរបៀបវារៈនីមួយៗ ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្តបានណែនាំដល់ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវពពន្លឿនការរៀបចំឯកសារ ដើម្បីក្រុមការងារបច្ចេកទេសកំណត់ព្រំប្រទល់ឱ្យបានលឿន។ ម្យ៉ាងទៀត ចំពោះបញ្ហាប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិការបស់ក្រុមប្រឹក្សាក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបន្តដោះស្រាយ ហើយបញ្ហាណាដែលហួសដែនសមត្ថកិច្ចយើង ត្រូវរៀបចំដាក់ជូនក្រុមការងាររាជរដ្ឋាភិបាលពិនិត្យនិងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋយើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *