អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាលជាមួយអាជីវករ នៅបរិវេណផ្សារថ្មីពោធិ៍សាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា

ខេត្តពោធិ៍សាត់:  នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង ចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនអាជីវករ នៅបរិវេណផ្សារថ្មីពោធិ៍សាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម ខូយ រីដា បានណែនាំដល់អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរក្រុង មិនត្រូវយកថ្លៃភាស៊ី លើសសៀវភៅបន្ទុក និងចេះយោគយល់អធ្យាស្រ័យ ចំពោះប្រជាពលរដ្ឋដែលមានវ័យចំណាស់ ឬក្មេងតូច ដែលដាក់លក់បន្លែបង្កា ក្តាម ខ្យង តាមកញ្ច្រែងល្អីបន្តិចបន្តួច ដោយត្រូវធ្វើយ៉ាងណាសម្រួលទីតាំងឱ្យពួកគាត់លក់ដូរបានល្អប្រសើរផងដែរ។

លើសពីនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានពិនិត្យមើលការអនុវត្តន៍ លើការថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខ សុវត្ថិភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ជុំវិញផ្សារ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *