ឯកឧត្ដម ឃួង ស្រេង អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នង នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ

(ភ្នំពេញ) :នាព្រឹកថ្ងៃសៅរ៍ ទី១៤  ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារសិក្សា២ខ្នងមានចំនួន១៥បន្ទប់ នៅសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលជាអំណោយ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង និងមានការចូលរួមពីអ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។

ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យក្នុងការបើកការដា្ឋនសាងសង់អគារសិក្សាថ្មីនៅសាលាបឋមសិក្សាព្រៃស។ សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតានិងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុងនាមររដ្ឋបាលរាជធានី និងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស – ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។នេះជាការចូលរួមចំណែកដ៏សំខាន់បំផុតលើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *