(កំពង់ចាម) :កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ០១ករណី នៅចំណុចបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
តាមប្រភពពីមន្ត្រីជំនាញជលផល បានឲ្យដឹងថា ក្នុងការបង្ក្រាបករណីខាងលើ ជំនាញបានរុះរើ បំផ្លាញចោល និងដកហូតឃាត់ទុកនូវឧបករណ៍ខុសច្បាប់ រួមមាន៖ឧបករណ៍លូស្បៃមុង ចំនួន ០៩មាត់ របាំងស្បៃមុងប្រវែង ២៧០ម៉ែត្រ បង្គោលចំនួន ១៣៥ដើម ។ ជាមួយនោះ ក៏បានលែងកូនត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ផងដែរ ៕

