(កំពង់ចាម) :នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម្ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ញើញចុះពិនិត្យសំណង់ខុសច្បាប់នៅភូមិកៀជ្រៃក្រៅ ឃុំកៀជ្រៃ ស្រុកកំពង់សៀ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសូរិយោដីស្រុក ពង្រឹងការងារសាងសង់សំណង់នានា នៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យសំណង់មានរបៀបរៀបរយ សោភ័ណភាព និងប្រើប្រាស់បានគង់វង្សយូរអង្វែង និងដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។

