ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារពពិធីសំណេះសំណាល ជាមួយលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញ លោកអធិការតាមបណ្តាក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចទាំង៤ ដើម្បីជម្រះបញ្ជី ទ្រព្យសម្បត្តិរដ្ឋ និងបិទបញ្ជីឬរបាយការណ៍ពាក់ព័ន្ធ មុនលោកចាកចេញទៅទទួលភារកិច្ចតំណែងថ្មី ជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋបាលថ្មី ដែលកំពុងសាងសាង់ជិតរួច១០០% និងថតរូបអនុស្សាវរីយ៍មុនពេលចាកចេញ។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ខាងនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងផែនការងារភស្តុភា និង ហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងត្រូវថ្នាក់ដឹកនាំប្រារព្ធពិធីប្រកាសឲ្យចូលកាន់តំណែងជា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ខណះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នឹងទៅទទួលតំណែងថ្មីជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

