ខេត្តបាត់ដំបង: ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានប្រជុំពិភាក្សាការងាររៀបចំសណ្តាប់ធ្នាប់របៀបរៀបរយក្នុងក្រុង ការធ្វើផ្លូវដើរថ្មើរជើង ការរំដោះដីចំណីផ្លូវ ដើម្បីរក្សាចំណីផ្លូវឱ្យបានធំទូលាយ មានសណ្តាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវ ក្នុងក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ លើកកម្ពស់សោភណ្ឌភាពទីក្រុងអោយបានកាន់តែល្អប្រសើរ បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តកាន់តែច្រើនកុះករ លើកស្ទួយសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋក្នុងខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦៕

