កិច្ចប្រជុំរៀបចំធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយក្រុងសៀមរាប នៃគម្រោងការត្រៀមបង្ការស្ថានភាពបន្ទាន់ខេត្តសៀមរាបក្រោមកិច្ចសហការពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)

ខេត្តសៀមរាប: នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំរៀបចំធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយក្រុងសៀមរាប នៃគម្រោងការត្រៀមបង្ការស្ថានភាពបន្ទាន់ខេត្តសៀមរាបក្រោមកិច្ចសហការពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ទាំង១២នៃក្រុងសៀមរាប អង្គការដៃគូពាក់ព័ន្ធ និងសមាជិក សមាជិកទាំងអស់ សរុបចំនួន ៥៦នាក់ ស្រី ១៤នាក់។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីធ្វើការរំលឹកឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលសង្កាត់ទាំង១២ នៃក្រុងសៀមរាប។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *