កិច្ចប្រជុំត្រួតពីនិត្យលើការអនុវត្តមុខងារដែលបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុក​ និងការដោះស្រាយសំណូមពរពីរដ្ឋបាលក្រុង ស្រុក​ ឃុំ​ សង្កាត់!

ខេត្តសៀមរាប: នាថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២៦​ លោក​ សុខ​ ថុ​ល​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យលើការអនុវត្តមុខងារដែលបានផ្ទេរទៅរដ្ឋបាលក្រុង ស្រុក និងការដោះស្រាយសំណូមពរពីរដ្ឋបាលក្រុង ស្រុក​ ឃុំ​ សង្កាត់នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ។

លោក សុខ ថុល បានណែនាំដល់អង្គប្រជុំឱ្យយកចំណុចខ្វះខាតដែលកំណែទម្រង់ និងផ្ទេរមុខងារមកយើងត្រូវរកវិធីអនុវត្តឱ្យបានល្អប្រសើរដោយភាពឆ្នៃប្រឌិតដោយស្របច្បាប់ដើម្បីបម្រើអង្គភាពរបស់ខ្លួនឱ្យបានរលូន។ លោក អភិបាលរងខេត្តបានបន្តថា ដើម្បីពង្រឹងនូវមុខងារដែលបានផ្ទេរកន្លងមក យើងនឹងរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីទទួលបន្ទុក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *