(កំពង់ចាម) : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ: អភិបាលខេត្តកំពង់ចាម ក្នុងនាមក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់វុធ និងប្រជាពលរដ្ធទូរទាំងខេត្តកំពង់ចាម បានផ្ញើសារលិខិត អបអរសាទរជូនចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។
ការទទួលបានគោរពមងារនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ សម្ដេច ដែលជាថ្នាក់ដឹកនាំដ៍ឆ្នើមមួយរូប បានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះ ព្រះករុណា ព្រះបរមរតនកោដ្ធ ជាទីគោរពសក្ដារ:ដ៍ខ្ពង់ខ្ពស់បំផុត ក្នុងកិច្ចស្វែរកសុខសន្និភាពជូនប្រជាពលរដ្ធកម្ព្ជុជា។សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការដឹកនាំក្រសួងសេដ្ធកិច្ច និងហិរញ្ញាវត្ថុ ព្រមទាំងបានចូលរួមចំណែកដឹកនាំពង្រឹងវិស័យសេដ្ធកិច្ច និងហិរញ្ញាវត្ថុជាតិ ជួយលើកស្ទួយជីវភាពប្រជាពលរដ្ធបានល្អប្រសើរ ព្រមទាំងចូលរួមរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ដឹកនាំដ៍ឆ្នើម ឈ្លាសវៃ និងបុិនប្រសប់នៃព្រះរាជាណាចក្រកម្ពុជា។លើសពីនេះសម្ដេច មានស្វាមីភក្ដីចំពោះរាជបល្ហ័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរនរភាពជានិយមនៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៍ប្រពៃវិសេាលនេះផងដែរ ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោព្រំនូវសព្ឌសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចព្រមទាំងក្រុមគ្រួសារ សូមមានជនាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណ: សុខ និងពល: កុំបីឃ្លៀតឡើយ។
សារលិខិអបអរសាទរ 🙏សូមគោរពជូនពរ🙏

